ចម្ងល់បានកើតឡើងជុំវិញការវិលទៅរកទីលានវិញរបស់ Manuel Neuer បន្ទាប់ពីរូបគេនៅមិនទាន់ហ្វឹកហាត់បាននៅឡើយមកទល់នឹងពេលនេះ។
អ្នកចាំទីឆ្នើមសញ្ជាតិអាល្លឺម៉ង់បានរបួសបាក់ឆ្អឹងជាលើកទី៣ក្នុងអាជីពកាលពីខែកញ្ញាឆ្នាំមុន តែបានវះកាត់ដោយជោគជ័យ និងរំពឹងអាចលេងបានវិញនៅខែមករា តែយ៉ាងណាក៏ដោយបច្ចុប្បន្នកុំថាឡើយលេង សូម្បីហ្វឹកហាត់ពេញលេញក៏ Neuer មិនទាន់អាចធ្វើបានផង។
ក្រោយអវត្តមាន១៧៨ថ្ងៃ អ្នកចាត់ការ Jupp Heynckes របស់ Bayern ចេញមកអះអាងជាថ្មីថា អាចអំឡុងខែមេសា Neuer នឹងវិលមកហ្វឹកហាត់វិញ។ បុរសវ័យ៧២ឆ្នាំដដែលបន្តថា កូនក្រុមរបស់លោកត្រូវការពេលបន្តិច តែមិនទាន់ដឹងថ្ងៃណាប្រាកដដើម្បីអាចពាក់អាវ Bayern សារជាថ្មី និងលេងឲ្យជម្រើសជាតិសម្រាប់ World Cup៕
No comments:
Post a Comment