Friday, March 30, 2018

មេធំ Huawei៖ "អាមេរិក​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​ ​ទាត់​​យើង​ចេញ"


ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ស្មាតហ្វូន P20/P20 Pro ប្រធាន​ផ្នែក​ក្រុមហ៊ុន Huawei លោក Richard Yu បាន​មាន​ប្រសាសន៍​ថា៖ "ថ្វី​បើ​បរាជ័យ​ក្នុង​ការ​ប្រឡូក​ចូល​ទីផ្សារ​អាមេរិក ក៏​យើង​នៅ​តែ​ប្តេជ្ញា​ថា​នឹង​យក​លេខ ១ ក្នុង​ទីផ្សារ​ពិភពលោក​ឲ្យ​ទាល់តែ​បាន"។

ការ​លើក​ឡើង​នេះ​ឆ្លើយតប​ទៅ​នឹង​រឿងរ៉ាវ​ ជុំវិញ​បរាជ័យ​ការ​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន AT&T និង Verizon ក្នុង​ការ​បន្ត​ចែកចាយ​ផលិតផល​ Huawei ក្នុង​ទីផ្សារ​អាមេរិក។ ស្រដៀង​គ្នា​នេះ​ក្រុមហ៊ុន Best Buy ដែល​ជា​គេហទំព័រ​លក់​រាយ​គ្រឿង​អេឡិចត្រូនិក​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បញ្ឈប់​ការ​លក់​ផលិត​ផល Huawei មិន​ថា​ទូរសព្ទ, កុំព្យូទ័រ​យួរដៃ និង​នាឡិកា​តាំង​តែ​ពី​ខែ​មុន​មក​ម្ល៉េះ។


លោក Yu ក៏​ធ្លាប់​បញ្ជាក់​ប្រាប់​ទៅ CNBC កាល​ពី​ខែកុម្ភៈ​ដូច្នោះ​ថា៖ **"ទាំង​ដែល​ពួក​គេ​គ្មាន​ផ្លូវ​យក​ឈ្នះ​យើង​លើ​ផលិតផល, បច្ចេកវិទ្យា និង​ការ​បង្កើត​ថ្មី បែបនេះ​អ្វី​ដែល​គេ​អាច​ធ្វើ​បាន​មាន​តែ​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​ក្នុង​គោលដៅ​ទាត់​ពួក​យើង​ចេញ​ពី​ទីផ្សារ​អាមេរិក"**។
ជុំវិញ​រឿងរ៉ាវ​នេះ​លោក​ក៏​ធ្លាប់​បាន​និយាយ​ថា​ត្រូវការ​ពេល​ប្រហែល ២ ឆ្នាំ​កន្លះ​ក្នុង​ការ​ឈាន​ដល់​កម្រិត​ដែល​ខ្លួន​ចង់​បាន ជា​ពិសេស​គឺ​ផ្តោត​ទៅ​លើ​ស្មាតហ្វូន Huawei P20 Pro មាន​ប្រើ​បច្ចេកវិទ្យា​កាមេរ៉ា ៣ គ្រាប់ និង​អម​ឈីប​ Kirin 970 វិវត្ត​កាន់​តែ​ខ្លាំង​លើ​មុខងារ AI។

No comments:

Post a Comment