ប្រជាជន និងពលករកម្ពុជា រស់នៅកូរ៉េខាងត្បូង អាចផ្ញើប្រាក់កាន់តែលឿន មិនសាំញ៉ាំ ហើយចំណាយក៏មិនច្រើនដូចមុន ក្រោយ Wing និង GME Remittance ដែលជាក្រុមហ៊ុនផ្ដល់សេវាផ្ទេរប្រាក់ក្រៅប្រទេសឯកជនដំបូងបង្អស់ នៅកូរ៉េខាងត្បូង បានសហការគ្នា។
អ្នកនៅទីនោះ អាចផ្ញើប្រាក់តាមកម្មវិធីរបស់ GME Remittance លើទូរសព្ទ ដោយមិនចាំបាច់ទៅដល់ធនាគារដូចពីមុន ហើយថ្លៃសេវាមានតម្លៃ ១០ ទៅ ៥០០ដុល្លារ = ៥ ០០០វ៉ុន (៤,៦ដុល្លារ) និង ៥០១ ទៅ ១ ០០០ដុល្លារ = ៧ ០០០វ៉ុន (៦,៥ ដុល្លារ) ដែលអាចផ្ទេរប្រាក់ចូលទៅគណនី ឬបើកនៅភ្នាក់ងារទាំង ៥ ០០០ របស់ Wing។
លោក Jojo Malolos អគ្គនាយក Wingបាននិយាយថា៖ “ខាងយើង និង GME មានចក្ខុវិស័យស្រដៀងគ្នា ដោយយកចិត្តទុកដាក់លើអតិថិជនជាចម្បង ហើយយើងយល់ពីអ្វីដែលជាសារៈសំខាន់ក្នុងការផ្សារភ្ជាប់ សម្រាប់អ្នកកំពុងធ្វើការ និងរស់នៅឆ្ងាយពីមនុស្សជាទីស្រឡាញ់"។
លោក Sung Jung Hwa អគ្គនាយក GME បានបន្ថែមថា ក្រុមហ៊ុនលោកនឹងប្ដេជ្ញាផ្ដល់ជូនអតិថិជននូវរាល់ការផ្ទេរប្រាក់ដោយមិនមានបញ្ហា គ្រប់ពេលវេលា ហើយកំពុងប្រឹងប្រែងធ្វើឲ្យការផ្ញើប្រាក់មានលក្ខណៈសាមញ្ញ និងមានប្រសិទ្ធភាពជាងមុន៕
No comments:
Post a Comment